កិច្ចប្រជុំប្រចាំឆមាសទី១ ស្ដីពីរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិការឆ្នាំ២០២៥

 ព្រឹកថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២៥ លោក អ៊ុំ សាខន នាយករងរដ្ឋបាលសាលាស្រុកព្រៃឈរ តំណាងដ៏ខ្ពង់ខ្ពស់លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ ដឹកនាំលោកស្រី មឿន ចាន់ថុល អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ស្ដីពីរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិការឆ្នាំ២០២៥ ដោយមានការចូលរួម អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម។

No comments