វគ្គបណ្ដុះបណ្ដាលធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ ឆ្នាំសិក្សា ២០២៤-២០២៥
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លោក អ៊ុំ សាខន នាយករងរដ្ឋបាលសាលាស្រុកព្រៃឈរ ដឹកនាំមន្ត្រីការិយាល័យអប់រំ យុវចន និងកីឡា លោក លោកស្រី នាយក នាយិកាសាលាបឋមសិក្សាសាធារណៈទាំងអស់ក្នុងស្រុកព្រៃឈរ ចូលរួមវគ្គបណ្តុះបណ្តាល ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ ឆ្នាំសិក្សា ២០២៤-២០២៥ តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងពីចម្ងាយ Zoom meeting ដែលកម្មវិធីនេះធ្វើឡើងនៅក្នុងខេត្តកំពង់ធំ និងមានអ្នកចូលរួមតាមប្រព័ន្ធមានចំនួន ៦៧៥នាក់ ដោយមិនរាប់បញ្ចូលទាំងអ្នកនៅក្នុងកម្មវិធីផ្ទាល់ទេ។
ក្នុងកម្មវិធីនេះដែរ គឺពង្រឹងដល់លោក លោកស្រី នាយក នាយក នាយិកាសាលាបឋមសិក្សា និងមត្តេយ្យសិក្សា ចេះប្រតិបត្តិអំពីព័ត៌មានសាលារៀន បុគ្គលិក ថ្នាក់រៀន និងសិស្សក្នុងឆ្នាំសិក្សានីមួយៗ និងគ្រប់គ្រងបានច្បាស់លាស់ពីទិន្នន័យបុគ្គលិក នៅក្នុងសាលារៀនក្នុងការគ្រប់គ្រងរបស់ខ្លួន។







Post a Comment